khmer eng
  • ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនអ្នកគ្រប់គ្រង និងកុមារ នៅមណ្ឌលសម្រស់ភ័ក្ត្រាកុមារកម្ពុជា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥  បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនអ្នកគ្រប់គ្រង និងកុមារ នៅមណ្ឌលសម្រស់ភ័ក្ត្រាកុមារកម្ពុជា ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ។

    ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានឧបត្ថម្ភជូនដល់អ្នកគ្រប់គ្រងមណ្ឌលនូវកុំព្យូទ័រយួរដៃ (Laptop) ចំនួន ១គ្រឿង និងកុមារចំនួន ៤០នាក់ ដោយក្នុងម្នាក់ៗទទួលបានរួមមាន ៖ អង្ករ ៥គីឡូក្រាម អាហារ១ប្រអប់ ភេសជ្ជៈ កាតាប១ សៀវភៅសរសេរ សៀវភៅប្រលោមលោកសម្រាប់កុមារ ប៊ិច ខ្មៅដៃ បន្ទាត់ ច្រាស់ដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូ និងសីទាត់សម្រាប់លេងកីឡាផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពចៅសង្កាត់រងទី២ នៃសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីប្រណាំងទូកមហាជន
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ទៅបំពេញទស្សនកិច្ចការងារនៅព្រឹទ្ធសភាបារាំង និងសភាលុចសំបួ
    thumbnail
     
    ឯកឧត្តម លី សារី ចូលរួមពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ថ្នាក់ទី១២ មកពីវិទ្យាល័យចំនួន៥ នៅក្រុងកំពត ខេត្តកំពត